វាជាចម្ងល់មួយដែលធ្វើអោយអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ ដោះស្រាយមិនចេញ ថាវាពិតជាមានមែនដែរឬទេ ? នោះគឺការធ្វើដំណើរឆ្លងកាត់ពេលវេលា ឬឆ្លងភព ។ មានភស្តុតាងជាច្រើនដែលបានបង្ហាញថាវាជាការពិត ដោយសម្អាងលើទិដ្ឋភាពមួយចំនួនដែលពួកគេបានស្រាវជ្រាវរកឃើញ ។ សូមទស្សនារូបភានឹងការបកស្រាយខាងក្រោម៖

ក្នុងរូបភាពខាងក្រោមនេះ គឺជាពិធីដាក់សម្ភោព ស្ពានSouth Fork នៅក្នុងតំបន់ Gold Bridge ក្នុងឆ្នាំ​ ១៩៤០ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺបុរសម្នាក់ក្នុងរង្វង់ក្រហម ដែលពាក់វែនតាការពាកម្ដៅថ្ងៃ និងអាវយឺតដែលបានបោះពុម្ពក្នុងសម័យកាលបច្ចុប្បន្ន ខុសប្លែកពីសម្លៀកបំពាក់មនុស្សផ្សេងទៀតដែលនៅជុំវិញខ្លួនគាត់ ។ ដែលនេះអាចបញ្ជាក់ថាគាត់បានធ្វើដំណើរឆ្លងកាត់ពេលវេលាទៅអតីតកាល ។

ទូរស័ព្ទចល័តនៅក្នុងឆ្នាំ ១៩៣៨ ។ នៅក្នុងវីដេអូនេះ ស្រ្តីម្នាក់កាន់របស់ម្យ៉ាងមានរាងដូចទូរស័ព្ទចល័ត និងកំពុងនិយាយជាមួយនរណាម្នាក់នៅក្នុងហ្នឹង មនុស្សភាគច្រើនយល់ថាស្រ្តីម្នាក់នេះកំពុងនិយាយជាមួយមិត្តភ័ក្កដែលនៅជិតហ្នឹង ប៉ុន្ដែស្រ្តីម្នាក់ផ្សេងទៀតគឺកំពុងតែងាកចេញទៅទិសដៅផ្សេងដោយមិនបានចាប់អារម្មណ៍ជាមួយមិត្តភ័ក្កខ្លួននោះទេ ។ ដូច្នេះស្រ្តីម្នាក់នេះធ្វើដំណើរឆ្លងកាត់ពេលវេលាពីសម័យកាលណាមួយដែលមានទូរស័ព្ទទៅកាន់សម័យមុន ។

 

នាឡិកានៅក្នុងផ្នូរបុរាណប្រទេសចិន ។ នាឡិកាដៃត្រូវបានលផិតនៅក្នុងឆ្នាំ​ ១៩២៣ ប៉ុន្ដែនាឡិកាខាងក្រោមនេះត្រូវបានរកឃើញនៅក្នុងផ្នូរបុរាណក្នុងប្រទេសចិន ដែលមានអាយុជាង ៤០០ ឆ្នាំមកហើយ ។ តាមរយៈរូបរាង និងសណ្ឋានរបស់នាឡិកានេះគេអាចដឹងថាវាត្រូវបានផលិតក្នុងប្រទេសស្វីស ប៉ុន្ដែមិនអាចទៅរួចទេដែលនាឡិកានេះផលិតកាលពី ៤០០ឆ្នាំមុននោះ ។ គេសន្និដ្ឋានថាមានមនុស្សដែលអាចឆ្លងកាត់ពេលវេលា ហើយបន្សល់ទុកវានៅទីនោះ ។

Vladimir Putin ។ រូបភាពរបស់ប្រធានាធីបតេយ្យរុស្សីលោក Vladimir Putin បានធ្វើអោយមានចម្ងល់យ៉ាងខ្លាំង ដែលធ្វើអោយគេសន្និដ្ឋានថាលោកជាអ្នកធ្វើដំណើរឆ្លងកាត់ពេលវេលា ឬបិសាច ។ រូបភាពខាងក្រោមត្រូវបានថតក្នុងឆ្នាំខុសៗគ្នា ប៉ន្ដែពួកគេសុទ្ធសឹងតែជាទាហ៊ានរបស់ប្រទេសរុស្សី ។ តើវាអាចទៅរួចដែលទេថា លោក Vladimir Putin អាចធ្វើដំណើរឆ្លងកាត់ពេលវេលាបាន ឬមួយគាត់មានជីវិតអមតៈ ៕

 

ប្រែសម្រួលដោយ៖ ថន ចាន់ពន្លឹ