កំពូលកីឡាករបាល់បោះ និងជាម្ចាស់ពាន MVP​ ២សម័យកាល Stephen Curry បានធ្វើដំណើរទស្សនកិច្ច និងជួបអ្នកគាំទ្រនៅប្រទេសកូរ៉េខាងត្បូង ។ ទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី ២៧ ខែ កក្កដា​​ ឆ្នាំ ២០១៧ នាទីក្រុងសេអ៊ូល ដែលមានការចូលរួមពីសំណាក់យុវជនប្រមាណជាង ៣០០០ នាក់ ។

ក្នុងឪកាសនោះផងដែល អ្នកគាំ្រទ្រចំនួន១០០ នាក់មានឪកាសបានជួបផ្ទាល់ជាមួយកីឡាករបាល់បោះរូបនេះ ។

កីឡាកររូបនេះបានលើកឡើងថា “អរគុណដល់អ្នកគាំទ្រជនជាតិកូរ៉េទាំងអស់ដែលមានវត្តមានជាមួយខ្ញុំ ក្នុងអំឡុងពេលទស្សនកិច្ចកំសាន្ដដ៏អស្ចារ្យមួយនេះ” ។ Stephen ក៏បានចូលរួមក្នុងកម្មវិធីកំសាន្ដដ៏ល្បីមួយរបស់ទូរទស្សន៍កូរ៉េ គឺកម្មវិធី Infinite Challenge ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ៥ ខែ សីហា ខាងមុខនេះ ។ ជាចុងក្រោយកីឡាកររូបនេះបានលើកឡើងថា លោកនឹងត្រលប់មកប្រទេសកូរ៉េជាថ្មីប្រសិនបើមានឪកាស ៕

 

ដោយៈ ថន​ ចាន់ពន្លឺ