កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាស ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មផ្ទះសំណាក់ទាំងអស់នៅទូទាំងរាជធានី ខេត្ត ស្នើរសុំកុំអោយតម្លើងថ្លៃបន្ទប់ផ្ទះសំណាក់ នៅក្នុងថ្ងៃប្រលងបាក់ឌុប ឬមធ្យមសិក្សាទុតិយភូមិ នាប៉ុន្មានថ្ងៃខាងមុខនេះ

គួរបញ្ជាក់ផងដែរថានៅសល់ប្រមាណ ១៧ ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃដែរសិក្សានុសិស្សថ្នាក់ទី ១២ ទូទាំងប្រទេសត្រូវប្រលងបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ គឺនៅថ្ងៃទី ២១ ដល់ ២២ ខែ សីហា ឆ្នាំ ២០១៧ ខាងមុខនេះ ។

ក្រោយពីចំណាត់ការនេះ សង្ឃឹមថាម្ចាស់អាជីវកម្មផ្ទះសំណាក់ទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង៕

ប្រភពៈ ក្រសួងទេសចរណ៍  អត្ថបទៈ ថន​​ ចាន់ពន្លឺ