ប្រជាជនជាច្រើននៅលើពិភពលោក តែងតែនិយាយពីការចូលសន្ធិតពីសំណាក់ពួកអមនុស្សផ្សេងៗ ។ មិនថាតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទេក្នុងនោះ ក៏មានប្រទេសជាច្រើនទៀតដែលធ្លាប់បានលើកឡើងពីបញ្ហានេះក្នុងរូបភាពផ្សេងៗគ្នា ។ ខាងក្រោមនេះយើងសូមលើកយកនៅករណីធំៗ ២ និយាយពីការចូលសន្ធិតរបស់ព្រលឹង ឬវិញ្ញាណអមនុស្ស នៅជុំវិញពិភពលោក ។

១. Clara Germana Cele

Clara Germana Cele

ក្នុងឆ្នាំ ១៩០៦ Clara Germana Cele ជាសិស្សក្នុងសាសនាគ្រិស្តម្នាក់ នៅSt. Michael’s Mission ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ។ ថ្ងៃមួយ Cele បានធ្វើអធិដ្ឋានព្រមព្រៀងជាមួយសាតាំង (ភាវអាក្រក់) ពេលនោះនាងមានអាយុ១៦ឆ្នាំ ប៉ុន្មានថ្ងៃក្រោយមកនាងត្រូវភាវអាក្រក់ចូលសន្ធិតយ៉ាងចម្លែក ។ នាងត្រូវបានគេបង្រា្កបដោយឈើឆ្កាងដែលជាវត្ថុបុរាណរបស់សាសនា អ្វីដែលគួអោយចាប់អារម្មណ៍នោះនាងអាចនិយាយបានច្រើនភាសា ដែលនាងមិនដែលបានរៀនពីមុនមក ហើយអាចទាក់ទងមនុស្សតាមរយៈចិត្ត និងមើលដឹងពីប្រវត្តិមនុស្សដែលនៅជុំវិញនាង ។ ដូនជីម្នាក់ដែលនៅក្នុងព្រឹត្តិការណ៍បាននិយាយថា នាងបានបង្កើតសម្លេងចម្លែក នឹងសាហាវ ។ នាងអាចបណ្ដែតខ្លួនកំពស់មួយម៉ែត្រពីដី ។ នៅទីបំផុតនាងត្រូវបានអាចារ្យគ្រិស្ត២នាក់នាំយកទៅធ្វើពិធីបណ្ដេញខ្មោច នាងបានព្យាយាមសម្លាប់អាចារ្យនោះ តែមិនបានសម្រេច ។ មនុស្ស ប្រមាណ១៧០នាក់មកមើល និងធ្វើជាសាក្សីនៅពេលអាចារ្យសូត្រធម៌ក្នុងអំឡុងពេលនាងសម្រាលស្រួលប្រមាណ ១ម៉ែត្រពីដីនោះ ។ ២ថ្ងៃក្រោយមកពីធីបានជោគជ័យហើយអាចបណ្ដេញវិញ្ញាណអាក្រក់ចេញពីរាងកាយនាងបាន ។

២. Anneliese Michel

Anneliese Michel

រឿងក្ដី Anneliese Michel ជារឿងដ៏ចម្រូងចម្រាស់មួយ ដែលមនុស្សភាគច្រើនយល់ថាវាជារឿងប្រឌិត ដោយសម្អាងលើ រឿង The Exorcism of Emily Rose នៅក្នុងឆ្នាំ ២០០៥ ។ Anneliese Michel អាយុ ១៦ឆ្នាំ ធ្លាប់មានប្រវត្តិជំងឺឆ្កួតជ្រូក និងជំងឺផ្លូវចិត្ត ដែលនាងត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យវិកលចរិត ។ តែទោះបីជាយ៉ាងណា នៅក្នុងឆ្នាំ​១៩៧៣ Anneliese Michel បានព្យាយាមធ្វើអត្តឃាដ បំផ្លាញវត្ថុបូជាសាសនាគ្រិស្តទាំងអស់ និងផឹកទឹកនោមខ្លួនឯង ហើយចាប់ផ្ដើមលឺសម្លេងចម្លែក ។ វេជ្ជបណ្ឌិតមិនអាចជួយអ្វីបាននោះទេ ហើយបានប្រាប់ក្រុមគ្រួសារអោយយកនាងទៅអោយអាចារ្យធ្វើពិធី ដោយសារនាងត្រូវបានវិញ្ញាចូលសន្ធិត ដែលមានវិញ្ញាណចំនួន6 បានចូលសន្ធិតព្រមគ្នា ក្នុងនោះមាន Cain , Nero , Fleischman , Lucifer , Judas , Hitler ដែលទាំងនេះសុទ្ធតែជាវិញ្ញាណអាក្រក់ មួយចំនួនមានតាំងពីសម័យកាលយ៉េស៊ូគ្រិស្តផង ។ នាងបានបដិសេដមិនព្រមធ្វើពិធី ហើយត្រូវបានអាចារ្យចាប់យកទៅ ស្រមពេលដែលគ្រួសារឈប់ព្យាបាលជម្ងឺផ្លូវចិត្តរបស់នាង ។ នាងមិនព្រមបរិភាគអាហារទាំងអស់ដោយលើកឡើងថា វិញ្ញាណទាំងអស់នោះមិនអនុញ្ញាតដល់នាងនោះទេ ។ ១ឆ្នាំក្រោមមកនាងក៏បានស្លាប់បាត់បង់ជីវិត ។

 

ដោយៈ ថន ចាន់ពន្លឺ