តារាសម្ដែងប្រុសដ៏ល្បីប្រចាំប្រទេសកូរ៉េ Song Joong Ki ដែលត្រូវបានគេស្គាល់តាមរយៈរឿងភាគ Descendants of the Sun នឹងត្រូវជាគូដណ្ដឹងរបស់តារាសម្ដែងស្រី Song Hye‑kyo បានដាក់សម្ភោធភាពយន្តថ្មីរបស់ខ្លួន គឺរឿង Battleship Island ដែលនិយាយអំពីប្រជាជនកូរ៉េត្រូវបានបង្ខិតបង្ខំអោយធ្វើការនៅក្នុងការដ្ឋានធ្យូងថ្មនៅលើកោះ Hashima របស់ប្រទេសជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។


ភាពយន្ដនេះបានបំបែកអត្រាលក់សំបុត្ររបស់ ប្រទេសកូរ៉េ Korean box office ដោយលក់អស់ 970,516 សំបុត្រក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ។ ភាពយន្តនេះក៏ត្រូវបានរួមសម្ដែងដោយ តារាវ័យក្មេងក្នុងរឿង រថភ្លើងទៅប៊ូសាន Kim Soo‑Ahn តារាសម្ដែងប្រុស ក្នុងរឿង Oh My Venus លោក So Ji-sub តារាសម្ដែង និងចម្រៀងស្រី Lee Jung-hyun រួមនឹងតារាល្បីឈ្មោះរបស់កូរ៉េជាច្រើននាក់ទៀត ៕



ដោយៈ ថន ចាន់ពន្លឺ