តារាចម្រៀងក្នុងផលិតកម្មយក្សរបស់កូរ៉េ SM Entertainment និងជាសមាជិកក្រុមចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេសកូរ៉េ (Super junior-M) Henry Lau បាន cover បទចម្រៀងសិស្សប្អូនរបស់ខ្លួនក្រុម Exo ដែលមានចំនងជើងថា  “The Eve |前夜” ជាភាសាអង់គ្លេស កាលពីថ្ងៃទី ១ ខែ សីហា កន្លងទៅនេះ ។ Henry ក៏ជាមនុស្សម្នាក់ដែលបានចូលរួមសរសេរបម្រៀងមួយបទនេះអោយក្រុម Exo ផងដែរ ។

ក្រៅពីច្រៀង និងនិពន្ធបទចម្រៀង តារាចម្រៀងដែលមានសញ្ជាតិកាណាដារូបនេះ មានទេពកោសល្យ២ផ្សេងទៀត ដោយគេអាចលេខ ព្យាណូ និងវីយូឡុង បានយ៉ាងស្ទាត់ជំនាញ ដោយធ្លាប់បានសម្ដែងព្យាណូជាមួយ  Yiruma អ្នកនិពន្ធ និងអ្នកលេងព្យាណូ ដ៏ល្បីល្បាញរបស់កូរ៉េផងដែរ ។

Henry “Fantastic”
Henry and Yiruma

Source: Youtube

ដោយ៖ ថន ចាន់ពន្លឺ