យើងអាច Configure PIN អោយមានលក្ខណ:Complex ទៅកាន់ User ទាំងអស់ដូចជាត្រូវដាក់ អក្សរធំ, អក្សរតូច,លេខ និង​ អក្សរពិសេស នៅពេល Login ចូលទៅកាន់ System សំរាប់ Windows 10 ឬ Windows Server2016 ដោយ Enable PIN Complexity Group Policy។

ដើម្បីបង្កើត PIN សំរាប់ការ Sign In នៅក្នុង Windows 10 យើងចូលទៅកាន់៖
– បើក Settings
– ចុច Account
– ចុច Sign-in Options
– រួចចុច​ប៊ូតុង Create New PIN ជាការស្រេច។

 

 

 

 

PIN GROUP POLICY

នៅក្នុងការ Configure នេះ យើងត្រូវឆែកមើល Windows Edition របស់យើងថា តើវាមាន Group Policy Editor រឺអត់?

Group Policy Editor មាននៅក្នុង Windows 10 Pro, Windows 10 Enterprise, Windows 10 Education Edition Only ប៉ុន្តែចំពោះ Windows 10 Home គឺមិនមាន Feature នេះទេ។

  • ចុច Start + R
  • វាយ  “gpedit.msc” ដើម្បីបើកផ្ទាំង Local Group Policy
  • រួចចុចតាមជំហាន Computer Configuration > Administrative Templates > Windows Components > Windows Hello for Business > PIN Complexity

ពន្យល់ពី Setting នីមួយៗ៖

  • Require digits: សំរាប់កំណត់ចំនួននៃ PIN ។
  • Require lowercase letters: តំរូវអោយមានអក្សរតូច។
  • Maximum PIN length: នេះជាចំនួនច្រើនបំផុតនៃចំនួនដែលអ្នកអាចកំណត់ Policy Setting គឺ 127
  • Minimum PIN length: នេះជាចំនួនតិចបំផុតនៃចំនួនដែលអ្នកអាចកំណត់ Policy Setting គឺ 4
  • Expiration: កំណត់ការផុតកំណត់នៃ PIN និង ផ្លាស់ប្តូរ PIN ថ្មី។
  • History: កំណត់ចំនួននៃ History នៃ PIN របស់អ្នក មានន័យថាអ្នកមិនអាចដាក់ PIN ដដែលៗបានទេទៅតាមចំនួននៃ History។
  • Require special characters: តំរូវអោយមានអក្សរពិសេស។
  • Require uppercase letters: តំរូវអោយមានអក្សរធំ។

រួចចុចបើក Setting > រួចចុច​ Enabled ដើម្បីដំណើរការ Policy Setting ហើយ Apply រួច OK

រួចយើងធ្វើការ ​Update Group Policy “Start+R > cmd >​ វាយ​ gpupdate ” ជាការស្រច។

នៅពេលដែលយើងចូលមកកាន់ផ្ទាំងនៃ PIN Login:

សូមអរគុណ។