អ្នកដឹកនាំអាចមានសិទ្ធអំណាច ដើម្បីសំរេចចិត្ត បញ្ជាសមាជិកក្រុមរបស់ខ្លួនអោយធ្វើអ្វីដើម្បីអ្នក រឺ ក្រុមហ៊ុនបាន។ ប៉ុន្តែមិនមែនមានន័យថាអ្នកគឺជាអ្នកដឹកនាំដ៏ល្អមួយនោះដែរ ប្រសិនបើអ្នកជាអ្នកដឹកនាំមិនល្អ នោះវានឹងធ្វើអោយសមាជិកក្រុមរបស់អ្នកនាំគ្នាចាកចេញពីអ្នក ហើយអាចធ្វើអោយក្រុមរបស់អ្នកទទួលនូវភាពបរាជ័យបានទៀតផង។

ខាងក្រោមនេះ គឺជា ៨ វិធីដើម្បីក្លាយជាអ្នកដឹកនាំល្អប្រសើរជាងមុនបាន៖

១. ផ្នែកទំនាក់ទំនង

អ្នកដឹកនាំតំរូវអោយពូកែខាងផ្នែកទំនាក់ទំនង ពីព្រោះការធ្វើការងារតំរូវអោយយើងទាំងអស់មានការប្រាស្រ័យទាក់ទងគ្នាល្អទាំងរវាងសមាជិកនៅក្នុងក្រុម និង ក្រុមដទៃទៀត។ ហើយការមានទំនាក់ទំនងល្អ វានឹងបង្កើនជំនឿទុកចិត្តរវាងគ្នានិងគ្នា និង ធ្វើអោយក្រុមធ្វើការងារដោយសប្បាយចិត្ត ហើយសំរេចនូវភាពជោគជ័យ។

២. ស្គាល់ក្រុមរបស់អ្នក
 ​​​​​​​​​ អ្នកដឹកនាំចាបាច់ត្រូវស្គាល់ក្រុមរបស់ខ្លួនឯង ត្រូវដឹងថាពួកគេជាអ្នកណា? ពួកគេចូលចិត្តអ្វី? ពួកគេមានទេពកោសល្យអ្វីខ្លះ?
បើយើងមិនដឹង រឺ ស្គាល់សមាជិកក្រុមរបស់ខ្លួនទេ នោះតើនៅពេលដែលអ្នកដាក់ការងារ អោយសមាជិកក្រុមធ្វើដោយរបៀបណាទៅ?
បើឧទាហរណ៍អោយងាយៗ ៖ បើអ្នកមិនដឹងថាត្រីចូលចិត្តសុីអ្វី តើអ្នកត្រូវបិទនុយអ្វី ដើម្បីស្ទូចត្រីបាននោះ?

៣. គំនិតច្នៃប្រឌិតខ្ពស់
 អ្នកដឹកនាំត្រូវមានគំនិតថ្មីៗ និង ដំណោះស្រាយថ្មីៗ ដើម្បីជួយក្រុមអោយបានរីកចំរើន និង សំរេចជោគជ័យរួមគ្នា។
អ្នកដឹកនាំត្រូវផ្តល់ជាគំនិត រឺ យោបល់ទៅអោយពួកគេដើម្បីត្រៀមខ្លួនជាស្រេច ចំពោះបញ្ហាដែលអាចកើតឡើងនាពេលខាងមុខ។

៤.​ គំនិតវិជ្ជមាន
 អ្នកដឹកនាំត្រូវមានគំនិតវិជ្ជមានជានិច្ច នៅពេលជួបបញ្ហាដែលកើតឡើង ពីព្រោះយើងជាក្បាលម៉ាសុីននៃក្រុមទាំងមូល បើយើងមានគំនិតអវិជ្ជមាននោះវានឹងធ្វើអោយក្រុមទាំងមូលជួបនូវបញ្ហាដូចគ្នាដែរ។

៥. អនុវត្តកិច្ចការ មិនមែនបានតែសម្តី
 អ្នកដឹកនាំទាំងអស់ដឹងអំពីរបៀបបង្ហាញក្រុមរបស់យើងឃើញ ជាជាងបានតែសម្តី។ យើងត្រូវដាក់ដៃធ្វើ ដើម្បីជាគំរូអោយសមាជិកក្រុមរបស់យើង។ បើយើងជាអ្នកដឹកនាំបានតែសម្តី ប៉ុន្តែធ្វើអ្វីមិនកើតការ នោះវានឹងជះឥទ្ធិពលដល់សមាជិកក្រុម រហូតដល់ពួកគេលែងជឿជាក់លើយើងទៀតហើយ។

៦. គោលដៅច្បាស់លាស់
 អ្នកដឹកនាំត្រូវប្រាប់អំពីគោលដៅរបស់ក្រុម ទៅការសមាជិកក្រុមដើម្បីអោយក្រុមទាំងមូលធ្វើកិច្ចការងារ ស្របទៅតាមគោលដៅរបស់ក្រុម។
អ្នកត្រូវបង្ហាញអំពីបំណង រឺ គោលដៅពិតប្រាកនៃការងារដែលយើងដាក់អោយសមាជិកយើងធ្វើ ពីព្រោះកុំអោយគាត់គិតផ្សេង យើងគិតផ្សេង។

៧. វាយតំលៃ
 អ្នកដឹកនាំត្រូវហ៊ានប្រឈម និង ទទួលរាល់ការវាយតំលៃផ្សេងៗ របស់សមាជិកក្រុម ចំពោះការដឹកនាំរបស់ខ្លួន ហើយព្យាយាមកែប្រែ និង ពង្រឹងវាអោយបានល្អជាងមុន។ ហើយអ្នកក៏ត្រូវចេះវាយតំលៃក្រុមរបស់អ្នកផងដែរ ដើម្បីយើងអភិវឌ្ឍទៅមុខទាំងអស់គ្នាបាន។

៨. ការលើកទឹកចិត្ត
 អ្នកដឹកនាំត្រូវចេះលើកទឹកចិត្ត នៅពេលក្រុមរបស់ខ្លួនសំរេចបានការងារមួយជោគជ័យ។ ការធ្វើបែបនេះ យើងមិនមែនមានន័យថាបញ្ជោរនោះទេ គឺយើងចង់អោយសមាជិក មើលឃើញថាការប្រឹងប្រែងរបស់ពួកគេមានតំលៃនឹងទទួលយកវា។
——————————–
ចុចអានផ្សេងៗ៖ មើលរូបភាពនេះហើយអ្នកនឹងហួសចិត្តជាមិនខាន!!!
ចុចអានផ្សេងៗ៖ តោះយើងទៅមើលរូបភាពស្ពានសំរាប់សត្វឆ្លងកាត់ផ្លូវដ៏អស្ចារ្យដែលមាននៅតាមប្រទេសមួយចំនួនដើម្បីអភិរក្សសត្វព្រៃរបស់ពួកគេ
ហាមដាច់ខាតយកអត្ថបទពី KHMERCAMBO.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិបើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 087699964។
សូមជួយចែករំលែកទៅដល់មិត្តរបស់អ្នកផង។