ថ្មីៗនេះ Malware ថ្មីមួយរបស់ទូរស័ព្ទ​​ Android ដែលវាអាចដំណើរការ និង Access នោក្នុងទូរស័ព្ទដូច Root Account ដែរ ហើយវាអាចបំផ្លាញទិន្នន័យរបស់អ្នកទាំងអស់បាន។ Malware នេះមានឈ្មោះថា “Mazar BOT“។ Malware នេះគឺជាប្រភេទ Malware ដែលមានសមត្ថភាពខ្ពស់ក្នុងការលាក់ខ្លួននៅក្នុងប្រព័ន្ធ។
Mazar BOT ត្រូវបាន​ Heimdal​ Security បានស្រាវជ្រាវរកឃើញនៅក្នុងសារ SMS ដែលបានទទួលបានពីការផ្ញើដោយ malware នេះទៅកាន់គ្រប់ លេខទូរស័ព្ទ និង ជាច្រើនតំបន់។

តើ Mazar BOT ដំណើរការយ៉ាងដូចម្តេច?

ការរាតត្បាតនៃ Malware នេះនៅពេលដែលយើងដំលើងកម្មវិធីដែលមិនមានប្រភពច្បាស់លាស់ (Third-Party App Store)។ហើយនៅពេលដែល Mazar បានឆ្លងចូលទៅកាន់ទូរស័ព្ទរបស់អ្នករួចហើយ វានឹងបង្ក់ើតនូវ សារ SMS រឺ MMS ក្លែងក្លាយដែលបង្កប់នូវ តំណភ្ជាប់ទៅកាន់ Application ដែលមាន malware នោះ។ នៅពេលយើងចុចនៅលើ Link ដែលបានផ្ញើមកនោះ វានឹងដំលើងកម្មវិធី Malware នោះដោយស្វ័យប្រវត្តិដោយយើងមិនបានដឹងនោះទេ រឺ កឺនៅពេលដែលយើងចុចនោះលើ link នោះវានឹងលោត Message Box មួយដែលតំរូវអោយយើងផ្តល់សិទ្ធជា Root ទើបដំលើងវាបាន។
android-mazar-admin-rights
​​​​​​​​
តើ Mazar BOT មានផលអាក្រក់យ៉ាងដូចម្តេចខ្លះ?

នៅពេលដែលវាឆ្លងចូលទៅក្នុងទូរស័ព្ទរបស់យើងហើយនោះវាមានផលអាក្រក់ដូចខាងក្រោម៖

– Reboot ទូរស័ព្ទដោយស្វ័យប្រវត្តិ
– អាន និង ផ្ងើ SMS របស់អ្នកទៅមនុស្សផ្សេងទៀត
– អាច Call ទៅកាន់ Contacts Number នៅក្នុងទូរស័ព្ទអ្នក
– ចាំឃ្លាំងមើលសកម្មភាពរបស់ទូរស័ព្ទ

mazarres-sourcer
– ធ្វើអោយ Control Keys មានបញ្ហា
– ឆ្្លងចូលទៅកាន់ Chrome Browser នៅក្នុងទូរស័ព្ទ

chrome-inject
– ផ្លាស់ប្តូរ Settings នៅក្នុងទូរស័ព្ទដោយខ្លួនឯង
– អាចដំណើការនៅពេលទូរស័ព្ទ Sleep Mode
– ប្រមូលយកទិន្នន័យនៃប្រព័ន្ធ Network នៅក្នុងទូរស័ព្ទ
– បំផ្លាញទិន្នន័យនៅក្នុងទូរស័ព្ទ

តើនរណាជាបង្កើត Mazar BOT?

Mazar BOT ត្រូវបានបង្កើតឡើងដោយ Cyber-criminals នៅក្នុងនៃប្រទេសរូស្សី។ Mazar BOT ត្រូវបានគេដាក់លក់នៅក្នង Dark Web នៅក្នុងប្រទេសរូស្សី ដើម្បីប្រមូលទិន្នន័យពីអ្នករងគ្រោះ មកកាន់អតិជនរបស់ពួកគេ។

តើយើងត្រូវធ្វើដូចម្តេច ដើម្បីការពារខ្លួនរបស់អ្នកពី Mazar BOT?

ខាងក្រោមនេះគឺជាវិធីសាស្ត្រការពារទូរស័ព្ទរបស់អ្នកពី Marzar BOT:

– កុំចុចនៅលើ Link​ នៅក្នុង សារ(Message) SMS រឺ MMS មិនច្បាស់លាស់ដែលបានផ្ញើមកកាន់អ្នក។
– ចូលទៅកាន់ Setting -> Security -> ចុច Turn OFF “Allow Unknown Source Application”
– ត្រូវ Update ទូរស័ព្ទ និង Anti-Virus របស់អ្នកជាប្រចាំ។
– យក File ដែលអ្នកបាន Download រួចទៅឆែករកមើល ថា​មាន Malware បង្កប់នៅក្នុងនោះឬអត់?​

សូមចូលទៅកាន់: វិធិីស្វែងរក Viruses Worms Trojans Malware ផ្សេងៗដែលបង្កប់នៅក្នុងឯកសារ រឺ វិុបសាយរបស់អ្នកតាម Online
Malware
– កុំភ្ជាប់ WI-FI ដែលអ្នកមិនជឿជាក់ ហើយអ្នកត្រូវបិទ Internet(Mobile Data រឺ​ WI-FI) នៅពេលអ្នកឈប់ប្រើប្រាស់។

ប្រភព៖ Heimdal Security

ចុច Like Page KhmerCambo ទាំងអស់គ្នាដើម្បីទទួលបានពត៍មានថ្មីៗនៅក្នុង Facebook….