អតីតកីឡាករ Barcelona ដែលទើបតែផ្ទេរទៅកាន់ PSG ពេលថ្មីៗនេះ កីឡាករNeymar Jr ដែលកាលពីថ្ងៃ ២៤ ខែ កក្កដា កន្លងទៅនេះបានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ទស្សនាវដ្ដី Complex ដែលនិយាយអំពី Sneaker ។​ ក្នុងនោះផងដែរ Neymar បាននិយាយពីកុមារភាពរបស់គេដែលចង់បាន Sneaker យ៉ាងខ្លាំងតែគ្រួសាររបស់លោកមិនមានលទ្ធភាពក្នុងការចំណាយលើស្បែកជើងទាំងនេះឡើង ។ តែនៅពេលនេះ Neymar អាចទិញហាងស្បែកជើងទាំងមូលដោយចំណាយពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលរបស់កីឡាកររូបអាចរកបានប្រមាណ ៥០លានដុល្លារ ក្នុងមួយឆ្នាំ ប្រហែល ១លានដុល្លារក្នុងមួយសប្ដាហ៍ មានន័យថាត្រឹមប្រាក់ ២០០០០ដុល្លារ Neymar អាចរកបានក្នុង ១នាទីប៉ុណ្ណា ។

ក្នុងចំណោមស្បែកជើងទាំងនេះ ខ្លះមានតម្លៃរហូតដល់ ៥០០០ដុល្លារក្នុងមួយគូរ ដូចជា Nike Air Yeezy 2 NRG តម្លៃ ៥០០០ដុល្លារ, Nike Lebron watch the Thorne តម្លៃ ៥០០០ដុល្លារ, Air Jordan 4 តម្លៃ ២០០០ដុល្លារ និងស្បែកផ្សេងៗទៀតសរុបចំនួន ១៥គូ បានបំបែកប្រវត្តិដសាស្ត្ររបស់ Complex ដែលមិនធ្លាប់ កីឡាករ តារាសម្ដែង ឬតារាចម្រៀងរូបណាចំណាយច្រើនក្នុងការទិញស្បែកជើងក្នុងកម្មវិធីរបស់ Complex នោះទេ ៕

ប្រភព៖ Complex ប្រែសម្រួល៖ ថន ចាន់ពន្លឺ