អតីតក្រុមហ៊ុនយក្សដែលធ្លាប់ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទូរស័ព្ទចល័ត Nokia ទើបតែបង្ហាញរបាយការណ៍ ហិរញ្ញវត្ថុក្នុងត្រីមាសទី ២ កាលពីខែកក្កដា កន្លងទៅនេះ ។

ក្នុងនោះផងដែរ Nokia រំលឹកអំពីសំណងចំនួន ២ពាន់លានដុល្លារ ដែលបានឈ្មះក្ដីពីក្រុមហ៊ុន Apple ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅ ដោយក្រុមហ៊ុន Apple បានល្មើសលើប័ណ្ណប៉ាតង់របស់ Nokia ។ បន្ទាប់ពីជំនួបពិភាក្សាគ្នាកាលពីខែឧសភាកន្លងមក តុលាការសម្រេចអោយក្រុមហ៊ុន Apple សងជម្ងឺចិត្តទៅកាន់ Nokia ។ ដោយសារតែសំណងនេះផងដែរនោះធ្វើអោយចំណូលរបស់ Nokia កើនឡើងចំនួន ៩០ភាគរយ បើប្រៀបធៀបទៅនឹងត្រឹមាសទី២ នាឆ្នាំមុននេះ៕

 

ប្រភពៈTechcrunch ប្រែសម្រួលដោយៈ ថន​ ចាន់ពន្លឺ