ក្រោយពីបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួនកាលពីឆ្នាំមុន គឺ Galaxy Note 7 ធ្វើអោយក្រុមហ៊ុន Samsung ខាតបង់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ៣,១ ពាន់លានដុល្លារ ដោយសារមានបញ្ហាលើថ្មទូរស័ព្ទ ។ ក្រោយជួបបញ្ហានេះ ក្រុមហ៊ុនព្យាយាមរកវិធីដោះស្រាយ ដោយអតិថិជនដែលបានទិញ Galaxy Note 7 អាចធ្វើការប្ដូរយកលុយវិញបាន ឬអាចប្ដូរយកទូរស័ព្ទ ម៉ូដែលផ្សេងរបស់ Samsung បាន ។ ក្រោយមក Samsung បានបញ្ចេញ Galaxy Note 7 ដដែលដោយបានដោះស្រាយបញ្ហាលើថ្ម និងបានប្ដូរឈ្មោះទៅជា Galaxy Note 7  Fan Edition វិញ ។

Samsung Galaxy Note 8 vs Samsung Galaxy S8

កាលពីថ្ងៃទី ២៤ ខែ សីហា កន្លងទៅនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវកំពូលស្មានហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនគឺ Galaxy Note 8 ដែលមានសមត្ថិភាពខ្ពស់ ជាពិសេសវាបានភា្ជប់មកជាមួយកាមេរ៉ាភ្លោះ ដូចស្មានហ្វូនរបស់ក្រុមហ៊ុនផ្សេងៗផងដែរ ។ Galaxy Note 8 ប្រើប្រាស់ CPU ២ប្រភេទ គឺ Exynos 8895 Octa – EMEA និង Qualcomm MSM8998 Snapdragon 835 ភា្ជប់ជាមួយ RAM ទំហំ 6GB អង្គផ្ទុកទិន្នន័យ 64GB/128GB/256GB  ប្រើប្រាស់កាមេរ៉ាក្រោយ ចំនួន ២គ្រាប់ ទំហំ ១២ មេហ្គាភិចសែលដូចគ្នា ដែលអាចចាប់រូបភាពបានច្បាស់បំផុត  កាមេរ៉ាមុខមានទំហំ ៨ មេហ្គាភិចសែល  ។ ក្រុមហ៊ុនបានទម្លាក់ទំហំថ្ម Note 8 មកត្រឹម 3300mAh តូចជាង Note 7 ដែលមានទំហំ 3500mAh ។ តើ Note 8 នឹងអាចធ្វើអោយត្រកូល Note មានមុខមាត់ឡើងវិញ នឹងអាចរកប្រាក់ចំនូលទប់ទល់ចំពោះការខាតបងលើ Note 7 ឬយ៉ាងណា?

 

ដោយ៖ ថន ចាន់ពន្លឹ