យើងគ្រប់គ្នាតែងមានចំងល់ថាហេតុអ្វីនៅពេលដែលយើងដំលើងកម្មវិធី រឺ ធ្វើការ Update System តែងតែតំរូវអោយយើង Restart កុំព្យូទ័រ? ពីព្រោះនៅពេលដែលយើងតំលើងកម្មវិធីមួយ ហើយកម្មវិធីទាំងនោះតំរូវទៅ Replace DLL(Dynamic Link Library) File នៅក្នុង System ប៉ុន្តែវាមិនអាច Replace បានទេពីព្រោះ DLL File ត្រូវបានកំពុងប្រើប្រាស់ដោយ System រឺ កម្មវិធីផ្សេងទៀត ដូច្នេះហើយវាតំរូវអោយយើង Restart System ក្រោយពេលដំលើងរួច។

windows-update-restart
ប៉ុន្តែចំពោះ Linux វិញលើកលែងតែមានការផ្លាស់ប្តូរនូវ Configuration សំខាន់ៗ Ex. ការ Upgrade Kernel ជាដើម។ ហើយនៅពេលដែលយើងដំលើងកម្មវីធីរួចរាល់ វាតំរូវអោយត្រឹមតែ Restart Service នៃកម្មវីធីនោះប៉ុណ្ណោះ។ ចំនែកឯសំរាប់ Mac វិញក៏ដូចជា Linux ដែរ។